ព្រៃវែង៖ នៅវេលាម៉ោង១៦ និង ៣០នាទី ថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង និងស្រុកបាភ្នំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះអនុវត្តន៍ដីការបង្គាប់ឱ្យចាប់ខ្លួន លេខ ៨២/២០១៨ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង កម្លាំងបានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ា ផល្លា ភេទស្រី អាយុ ៤៨ឆ្នាំ នៅចំណុចភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថ បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តព្រៃវែង។