ព្រៃវែង៖ នៅវេលាម៉ោង ១ និង ០០នាទី យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរ បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១.ឈ្មោះ ហៃ ស៊ីនួន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ០២ ឃុំព្រែកខ្សាយ(ខ)
២.ឈ្មោះ អ៊ែល ការីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង
៣.ឈ្មោះ សេង ពិសី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍។
កម្លាំងបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន ០៦កញ្ចប់តូច, ទូរស័ព្ទចំនួន ០៥គ្រឿង, កន្រ្តៃចំនួន ០១, ញញួរចំនួន ០១, ដែកក្រលាស់ ០១, ដែកឆាប ០១, កន្រ្ទៃកាត់ដែក ០១ និងការបូបចំនួន ០១។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។