You are currently viewing កម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅម៉ោង ១៣ និង ៣០នាទី ថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ ឬរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ រដ្ឋ ថា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
២.ឈ្មោះ ឃីង សុរីរត្ន័ (ហៅហោ) ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
កម្លាំងបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់, ទូរស័ព្ទចំនួន ១គ្រឿង និងម៉ូតូចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។