You are currently viewing បុរសម្នាក់ផឹកស្រាស្រវឹងប្រើហិង្សាទៅលើប្រពន្ធ​បណ្តាល​ឱ្យស្លាប់​បន្ទាប់ពី​បញ្ជូនដល់មន្ទីរពេទ្យ

បុរសម្នាក់ផឹកស្រាស្រវឹងប្រើហិង្សាទៅលើប្រពន្ធ​បណ្តាល​ឱ្យស្លាប់​បន្ទាប់ពី​បញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ នៅម៉ោង៨និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ចំណុចខាងក្រោយវត្តព្រែកថ្មី ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានករណីហិង្សាក្នុងគ្រួសារ(ប្តីវាយប្រពន្ធ)បណ្តាលឱ្យរបួសធ្ងន់ (ស្លាប់នៅមន្ទីពេទ្យ) ក្រោយពីកើតហេតុជនសង្ស័យជាប្តីបានគេចខ្លួនបាត់។ ជនសង្ស័យឈ្មោះ ឡឹក ជួប ភេទប្រុស ត្រូវជាប្តី អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅចំណុចខាងលើ។ ជនរងគ្រោះ ឈ្មោះ ធំ សុភាព ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅចំណុចខាងលើ។ កម្លាំងអាវុធហត្ថបានឱ្យដឹងថា មុនពេលកើតហេតុជន​សង្ស័យ​បានផឹក​ស្រាស្រវឹង ពេលមកដល់ផ្ទះមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធបន្តិចបន្តួចក៏វាយនិងដៃបណ្តាលឱ្យរបួសធ្ងន់ ក្រោយពីបញ្ជូនមន្ទីរពេទ្យក៏ស្លាប់។ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំពុងធ្វើការស្រាវជ្រាវបន្ត៕

257523516972766b50708270ecc13249

d138b63c4fe24c503b1948f180ba10b8 (1)