ព្រៃវែង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូកនៅខេត្តព្រៃវែង កាលពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអ្នកលឿង ស្រុកពាមរក៍ និងប្រជុំឆ្លងរបាយការណ៍ខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពី លោកនាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកជាច្រើនរូបទៀត។