កំបូល៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល បានដឹកនាំកិច្ចប្រជុំ ត្រួតពនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ នាយករង វរសេនីយ៍ ប្រធាន-អនុប្រធានមន្ទីរ យោធាចារ្យ នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថសាលាកំបូលដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។