You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ផ្សព្វផ្សាយពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ផ្សព្វផ្សាយពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់

កំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានផ្សព្វផ្សាយពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ដល់នាយ នាយរងអាវុធហត្ថ ដើម្បីត្រៀមការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាដល់នាយ នាយរង អាវុធហត្ថ ដោយក្នុងម្នាក់ៗទទួលបាន ១០០,០០០រៀល សរុបថវិកាចំនួន ១៧,៤០០,០០០រៀល។