កណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងពាំនាំការផ្តាំផ្ញើពី លោកឧត្តមសេនីយ៍មេបញ្ជាការ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាល ចំនួន ២,០៩៥,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនគ្រួសារលោក អនុសេនីយទោ សុខា ភក្តី សមាជិកកងវរអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលទើបសម្រាលកូន ដល់គេហដ្ឋាន ស្ថិតនៅភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពីទទួលបានថវិកា និងសម្ភាររួចគ្រួសារ លោកអនុសេនីយទោ បានគោរពថ្លែងអំណរគុណ និងជូនពរដល់ លោកមេបញ្ជាការ និងក្រុមការងារមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។