You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

មណ្ឌលគិរី៖ ព្រឹកថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជការមូលដ្ឋានក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។