បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៨ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយអនុវត្តន៍តាមដីកាបញ្ជាឱ្យចូលខ្លួន លេខ៖ ៩៧ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ចេញដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជ័យ សារុន ភេទប្រុស អាយុ ៥១ឆ្នាំ នៅចំណុចបុរីហូលន់ ស្ថិតនៅផ្ទះ លេខ ៦៣C សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ន ភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ពីបទឆបោក និងក្លែងឯកសារ ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុងប៉ោយប៉ែត និងយោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន០២នាក់ ឈ្មោះ យឹម គឹមស្រ៊ាង ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ ដួង សំអុល ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។