You are currently viewing ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង យកចិត្តទុកដាក់ដល់ការងារកសាងអង្គភាព

ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង យកចិត្តទុកដាក់ដល់ការងារកសាងអង្គភាព

ភ្នំពេញ៖ ដោយអនុវត្តន៍តាមទិសដៅភារកិច្ច និងដោយបានការដឹកនាំចង្អុលបង្ហាញជាប្រចាំ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោក នាយឧត្តមសេនីយ៍ តែងតែបានជំរុញដល់មន្ត្រីក្រោមឱវាទ បង្កើនការយកចិត្តទុកដាក់កសាងអង្គភាពឱ្យបានល្អប្រសើរ ជាក់ស្ដែងក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ នេះនៅស្នងការដ្ឋានសម្ភារបច្ចេកទេស GIGR (បឹងតាមោក)។ លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង ទទួលជំនាញការងារសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាក់ដីចំនួន៤០០០ម៉ែត្រគួប បំពេញទីធ្លាមុខអគារស្នងការដ្ឋានសម្ភារបច្ចេកទេស ដើម្បីឱ្យទីធ្លា ធំទូលាយងាយស្រួលដល់រថយន្តដឹកជញ្ជូនសម្ភារ និងរថយន្តសម្រាប់ដឹកជញ្ជូនកម្លាំងអាវុធហត្ថចល័តជាដើម ជាពិសេសធានាក្នុងការប្រតិបត្តិការឱ្យទទួលបានជោគជ័យ។ ចំពោះការចំណាយថវិកាដឹកជញ្ជូន និងជួលគ្រឿងចក្រឈួសឆាយដីទីលាននេះគឺជាថវិការបស់លោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង ផ្ទាល់៕