You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច

ព្រៃវែង៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះឈ្មោះ សៅ ស្រី ប្ដឹងលើជនសង្ស័យឈ្មោះ ជា ដា បានគម្រាមយកទូរស័ព្ទពីឈ្មោះ ង្វៀង វាំងញាំង រួចគេចខ្លួនបាត់ កាលពីវេលាម៉ោង ២១ និង ៤០នាទីពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៣១០ ស្ថិតក្នុងភូមិ០៦ ព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញមន្ទីរយុត្តិធម៌ សហការជាមួយកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត បានចុះស្រាវជ្រាវបង្ក្រាបករណីលួចខាងលើ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ជា ដា ភេទប្រុស អាយុ ១៨ឆ្នាំ ភូមិ០៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
បន្ទាប់ពីសាកសួរជនសង្ស័យ បានសាភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើគំរាមយកទូរស័ព្ទពីឈ្មោះ ង្វៀង វាំងញាំង ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។