រតនគិរី៖ នៅថ្ងៃសៅរ៍ ១០កើតខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចុះបង្រ្កាបក្រុមក្មេងទំនើង ដែលបានបង្ករអសន្តិសុខ សណ្ដាប់ធ្នាប់ នៅចំណុចមាត់បឹងកន្សែង ក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ដោយឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ០៧នាក់ រួមមាន៖
១. ឈ្មោះ ឡាយ សុខហេង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ លឹម រតនា ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
៣. ឈ្មោះ ធឹម សិលា ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់នេះ មានទីលំនៅបច្ចុប្បន្នភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។
៤. ឈ្មោះ ចក់ ឆៃយ៉ា ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ
៥. ឈ្មោះ ថង ម៉ាថាយ ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ អ្នកទាំង ០២នាក់ខាងលើនេះ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។
៦. ឈ្មោះ តាំ វីសាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី
៧. ឈ្មោះ ភាព តុង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រាក់ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី រួមទាំងដកហូតបានវត្ថុតាងមាន៖ កាំបិតរាងជាដាវប្រវែង ៦០សង់ទីម៉ែត្រ ពីឈ្មោះ ថង ម៉ាថាយ អាយុ ១២ឆ្នាំ ចំនួន០១។
ដោយបានការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី ការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានអញ្ជើញឪពុកម្ដាយមកធានា ធ្វើការអប់រំ និងធ្វើកិច្ចសន្យាកែប្រែរួចឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។