កណ្តាល៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោក អនុសេនីយ៍ឯក នុត ចន្ថា មេបញ្ជាការរងស្រុក ចុះអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន លេខ ៥៦០ ដ.ក.ប.ច.ខ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានឃាត់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ យ៉ាវ វង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិតាដោល២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនត្រូវចោទជំនាញកងរាជអាវុធហត្ថខេត្ត បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តរួច។