ព្រៃវែង៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សេន ស្រីលក្ខ ប្តឹងលើជនសង្ស័យមួយក្រុម បានលួចទូរស័ព្ទម៉ាកអូប៉ូ ដែលរូបគេទុកក្នុងកាបូបខោអាវពេលឡើងច្រៀងក្នុងពីធីមង្គលការ ស្ថិតនៅចំណុចភូមិ០២ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែងមកនោះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញមន្ទីរយុត្តធម៌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត បានចុះស្រាវជ្រាវបង្ក្រាបករណីលួចខាងលើ ដោយឃាត់ខ្លួនជនសង្ស័យបាន
ចំនួន ០៥នាក់៖
១. ឈ្មោះ ណាង មាស ភេទប្រុស
២. ឈ្មោះ ម៉ក ភក្ដី ហៅ អ៊ឹង ភេទប្រុស
៣. ឈ្មោះ រ័ត្ន ចាន់ណា ហៅឆ្លូញ ភេទប្រុស
៤. ឈ្មោះ អែម រ៉ូ ភេទប្រុស
៥. ឈ្មោះ ខេង ម៉េងស៊ូយ ភេទប្រុស។
ជនសង្ស័យទាំង ០៥នាក់ខាងលើរស់នៅភូមិ០២ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង រួមទាំងដកហូតបានវត្ថុតាងមានទូរស័ព្ទ ០១គ្រឿងម៉ាកអូប៉ូ ពណ៌ក្រហម (ទូរស័ព្ទជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។