ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ១២ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោកវរសេនីយ៍ឯក កាន់ ទ្រី មេបញ្ជាការរង ទទួលការងារ បច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រៃវែង តំណាងលោកឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញបច្ចេកវិទ្យាព័ត៌មាន ដែលមានការអញ្ជើញចូលរួម ពីលោកនាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង / ស្រុក ដែលទទួលការងារជំនាញបច្ចេកទេសសន្តិសុខ ។