ខេត្តព្រះសីហនុ: ដោយកំដៅកាន់តែខ្លាំងទៅៗមកលើភពផែនដី ធ្វើអោយប្រជាពលរដ្ឋទទួលនូវផលប៉ះពាល់យ៉ាងខ្លាំង ជាហេតុធ្វើអោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី
មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នៅតែបន្តដាក់បទបញ្ជារទៅ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការ ចេញធ្វើសកម្មភាពផ្នែកជំនួយមនុស្សធម៌ ដោយដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នៅតំបន់ភូមិ ស្រុក ជាច្រើន ស្ថិតខេត្តព្រះសីហនុ។