រតនគិរី៖ ថ្ងៃអាទិត្យ ១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោកអនុសេនីយ៍ត្រី គង់ វណ្ណេត ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបក្រុមក្មេងទំនើង ដែលបានបង្កអសន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅត្រង់ចំណុចមុខស្ដូបមិត្តភាពកម្ពុជា-វៀតណាម ក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ដោយឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ០៥នាក់ រួមមាន៖
១. ឈ្មោះ ប្រាំ បូទី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើស្រែចំការ
២. ឈ្មោះ កាន់ទល់ ពីង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើស្រែចំការ អ្នកទាំងពីរនាក់ខាងលើ មានទីលំនៅភូមិតងណងឡិ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី។
៣. ឈ្មោះ ព្រាម រ៉ានី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើស្រែចំការ មានទីលំនៅភូមិធួយ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី
៤. ឈ្មោះ ញែវ ក្លុច ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិទំពូន មុខរបរសិស្ស មានទីលំនៅភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី
៥. ឈ្មោះ នុន វិឆៃរ៉ាយុទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូមានទីលំនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត អញ្ជើញឪពុកម្ដាយ មកធានា ធ្វើការអប់រំ និងធ្វើកិច្ចសន្យាកែប្រែ អោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ។