You are currently viewing ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៨។ កម្មវិធីនេះប្រព្រឹត្តទៅក្រោអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ជាអេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ តំណាងលោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោកស្នងការរង មេបញ្ជាការរងកងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងការិយាល័យជំនាញ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕