តាកែវ៖ ព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំដោយនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខលោក ឧត្តមសេនីយ៍ត្រី ឆាយ សានិត មេបញ្ជាការរង ដែលមានជំងឺទឹកនោមផ្អែម កំពុងសំរាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,២០០,០០០រៀល ដែលជាថវិកាបានមកពីការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្ត។