You are currently viewing ជនសង្ស័យចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ជនសង្ស័យចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ១៥ និង ៣៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំចាយមារ ដឹកនាំដោយលោក វរសេនីយ៍ឯក ញ៉ែម វិរះជួប មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀននៅចំណុចភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់៖
១. ឈ្មោះ ពៅ ទី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអំពិល ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ
២. ឈ្មោះ ពៅ វឿន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអំពិល ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌ស ០១កញ្ចប់ និងទូរស័ព្ទចំនួន ០១គ្រឿង។
ក្រោយស្តាប់ចម្លើយជនសង្ស័យខាងលើរួច ដោយមានការអនុញ្ញាតិ ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បន្តចុះឆែកឆេរផ្ទះឈ្មោះ ពៅ ទី នៅចំណុចភូមិអំពិល ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រួមទាំងដកហូតបានវត្ថុតាងមាន៖ម្សៅក្រាមពណ៌សចំនួន ០៣កញ្ចប់, កន្រ្តៃ ០១, ដែកកេះ ០៦ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។