បាត់ដំបង៖ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបបព្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រេទស អំពីការ បង្ការ បង្រ្កាប និងសង្រ្គោះ និងត្រូវមានការយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជាពិសេស បញ្ហាគ្រឿងញៀន ដែលកំពុង បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ ជាក់ស្តែង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដាក់ចេញនូវផែនការអនុវត្តការបង្ក្រាបទប់ស្កាត់ រាល់បទល្មើស ជាពិសេស បទល្មើសគ្រឿងញៀន។ ជាក់ស្តែង នៅម៉ោងប្រមាណ២២:២០ ថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើការបង្ក្រាប ករណីរក្សាទុកដឹកជញ្ជូនឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំណុចស្ពានលេខ២ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ដោយបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់៖
១. ឈ្មោះ រ៉ាត់ សិដ្ឋ (ហៅឡេះ) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធ៍១ ឃុំ គារ ស្រុកមោងឫស្សី ។
២. ឈ្មោះ ពក ពី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឫស្សី ។
៣. ឈ្មោះ រើន សារីម (ហៅបូ) ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ។
វត្ថុតាងដកហូតបានមាន គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១២ កញ្ចប់, ម៉ូតូចំនួន ១គ្រឿង, ទូរស័ព្ទចំនួន ០៤គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងបន្តនីតិវិធី ។