ប៉ៃលិន៖ រសៀលថ្ងៃពុធ ១៤កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិនចំនួន ១,០០០,០០០រៀល ប្រគល់ជូនគ្រួសារលោកអនុសេនីយ៍ត្រី អ៊ុំ សារឿន ជំនួយការកងរាជអាវុធហត្ថក្រុងប៉ៃលិន ដែលទើបសម្រាលកូន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់គេហដ្ឋាន ស្ថិតក្នុងខេត្តប៉ៃលិន។