You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរីៈ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែកត្តិក ឆ្នាច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នា២០១៨កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី វ៉ន ឃាង មេបញ្ជាការស្រុក បានសហការជាមួយរដ្ឋបាលព្រៃឈើស្រុកអូរជុំ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ( ព្រៃឈើ )នៅចំណុច និយាមការ x0732546 Y1544584 ស្ថិតនៅភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។ ដោយបានប្រទះឃើញគោយន្តកែច្នៃដឹកឈើ ប្រភេទឈើអាលេខ១ កកោះចំនួន ១០ដុំ ស្មើនឹង ៣.៨៩៩ ម៉ែត្រគួប ដោយពុំមានលិខិតអនុញ្ញាតិ ពីចំនាញ រដ្ឋបាលព្រៃឈើ ។
កម្លាំងបានធ្វើការចាប់ឃាត់គោយន្តកែឆ្នៃ ដឹកឈើ ០១គ្រឿង គ្មានស្លាកលេខ និងឈើអាប្រភេទលេខ១ កកោះចំនួន ១០ដុំ ស្មើនឹង ៣.៨៩៩ ម៉ែត្រគួប។
បច្ចុប្បន្នវត្ថុតាងត្រូវបាន ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ។