កោះកុង៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ដឹកនាំដោយលោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក គល់ សាវ៉ាត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះកុង និងជាប្រធានស្នាក់ការសន្តិសុខឡាំដាំ ដែលទទួល មរណភាពកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចវត្តជោត្តញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ព្រមទាំងនាំយកថវិកា របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥,០០០,០០០ រៀល និងប្រាក់មូលនិធិកងរាជអាវុធហត្ថខេត្តកោះកុងចំនួន ៧,៣២០,០០០ រៀល ទៅប្រគល់ឲ្យក្រុមគ្រួសារសពដើម្បីយកទៅចាត់ចែងរៀបចំបុណ្យតាមទំនៀមទំលាប់ប្រពៃណី។