រតនគិរី៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំកម្លាំងអាវុធហត្ថចុះជួយសង្គ្រោះស្រ្តីឈឺពោះឆ្លងទន្លេ បញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ស្ត្រីមានឈ្មោះ រមាស់ ហ៉្សាន់ ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិច្រាយ រស់នៅក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។