You are currently viewing លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា អញ្ជើញចុះសួរសុខទុក្ខ គ្រួសារនាយអាវុធហត្ថ ដែលទើបសម្រាលកូន

លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា អញ្ជើញចុះសួរសុខទុក្ខ គ្រួសារនាយអាវុធហត្ថ ដែលទើបសម្រាលកូន

ប៉ៃលិន៖ នាទីព្រឹកថ្ងៃសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន១,២១០,០០០ រៀល ទៅប្រគាល់ជូនគ្រួសារលោក អនុសេនីយ៍ទោ ហូវ មករា នាយគិលានដ្ឋានខេត្ត ដែលបានសម្រាលកូនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតក្នុង ខេត្តបាត់ដំបង ។