You are currently viewing ការសាងអំពើល្អ ស្រលាញ់ បម្រើប្រជាជន និងជួយប្រជាជន គឺជាកាតព្វកិច្ចរបស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ

ការសាងអំពើល្អ ស្រលាញ់ បម្រើប្រជាជន និងជួយប្រជាជន គឺជាកាតព្វកិច្ចរបស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ

លោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែរំលឹកដាស់តឿនដល់នាយអាវុធហត្ថគ្រប់រូបឱ្យសាងអំពើល្អ ស្រលាញ់ បម្រើប្រជាជនដោយស្មោះ និងជួយប្រជាជនគ្រប់កាលៈទេសៈ ឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត។ ជាក់ស្តែង នាយទាហាននៃកងរាជអាវុធហត្ថខេត្តរតនគិរី ម្នាក់ ឋានៈ អនុសេនីយ៍ទោ ឈ្មោះ សារី ឡងឌី តួនាទីជាជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បានជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ ត្រូវបានប្រជាពលរដ្ឋធ្វើការកោតសរសើរ។
ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យជំនាញបុគ្គលិកបំពេញឯកសារស្នើសុំប័ណ្ណសរសើរជូនលោកអនុសេនីយ៍ទោ សារី ឡងឌី។