You are currently viewing កម្លាំងកងរាជអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៩ និង១៥ នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងស្នាក់ការសន្តិសុខ B ០៥ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការជាមួយផ្នែករដ្ឋបាលជលផល ដឹកនាំដោយលោក ផុន សុវណ្ណា ជំនួយការផ្នែករដ្ឋបាលជលផលស្រុកក្រគរ បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចភូមិក្រចាប់ ឃុំអន្សាចំបក់ ស្រុកក្រគរ ដោយរុះរើឆ្នុក ០២វង់ ទំហំ ១៥ម៉ែត្រ គុណនឹង១៥ម៉ែត្រ, អាគុយ ០៥គ្រឿង, អំពូលភ្លើង ០២អំពូល, ដុំអាំងវទ័រ ០៥គ្រឿង និងបង្គោលចំរ៉ឹង ១៦ដើម បានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលជលផលក្រគរ។