You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញកងរាជអាវុធហត្ថ

ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធាច្បាប់ និងជំនាញវិជ្ជាជីវកងរាជអាវុធហត្ថ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងតាមបណ្តាមូលដ្ឋាន ក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។