ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ប្រតិភូអន្តរក្រសួងនិងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បានចេញដំណើរតាមឧទ្ធម្ភាគចក្រចំនួន២គ្រឿង ទៅត្រួតពិនិត្យឈើល្មើសដែលឃាត់ទុកនៅក្នុងភូមិសាស្ត្រភាគឦសានប្រទេស។
ការចុះត្រួតពិនិត្យនេះ យោងតាមស្មារតីអង្គប្រជុំនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ សមាសភាពទាំងអស់រួមមាន ឯកឧត្តម រដ្ឋមន្ត្រី រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការជាតិ ជាច្រើនរូបផងដែរ។