ព្រះសីហនុ៖ វេលាម៉ោង ០៩ និង ៣០នាទី ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ការិយាល័យបទល្មើសគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបានបង្រ្កាបកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនសង្ស័យទាំង ០៣នាក់រួមមាន៖
១.ឈ្មោះ ងួត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្រុកកំណើតភូមិត្រស្នាយអញ្ជិត ឃុំដងទង់ ស្រុកជុំគីរី ខេត្តកំពត ។
២.ឈ្មោះ ឈូក វៀត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិដូងសយ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។
៣.ឈ្មោះ ហឿន ឌីណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្រុកកំណើតភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
វត្ថុតាងរួមមានម្សៅសថ្លា ចំនួន ០២កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។