You are currently viewing លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបទបញ្ជា

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបទបញ្ជា

ស្វាយរៀង៖ រសៀលថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបទបញ្ជា ក្នុងកិច្ចប្រតិបត្តិការ ការពារ ពិធីអុំទូកនៅខេត្តស្វាយរៀងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីលើកជាបទពិសោធន៍ ក្នុងការអនុវត្តនូវកិច្ចប្រតិបត្តិការថ្មីៗបន្តទៀត ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។