បាត់ដំបង៖ រសៀលថ្ងៃចន្ទ ៤រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចូលរួមដង្ហែរ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ហង្ស ទូច នាយរងសេនាធិការ ។ ក្នុងនោះមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្រ្តីរាជការជុំវិញស្រុកថ្មគោល នឹងបាននាំយកថវិការបស់កងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន ៨,៦៤៥,០០០រៀល និងអង្ករចំនួន ១០០គីឡូក្រាម ប្រគល់ជូនគ្រួសារសព ។