You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រតិបត្តិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង ទទួលការងារជំនាញស្រាវជ្រាវព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោកស្នងការ ស្នងការរង នាយការិយាល័យជំនាញ នាយផ្នែក និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕