You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុកលោកស្រីនាយអាវុធហត្ថ ដែលទើបសម្រាលកូន

ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុកលោកស្រីនាយអាវុធហត្ថ ដែលទើបសម្រាលកូន

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំក្រុមការងារមូលនិធិអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន ១,៥០០,០០០ រៀល, អង្ករ ២០០គីឡូក្រាម, ទឹកបរិសុទ្ធ ០៤កេស, ស្កសរ ០៥គីឡូក្រាម និងទឹកដោះគោឆៅ ០៤យួរ ទៅប្រគល់ជូនលោកស្រីនាយចំណង់ ញែម លីដា ជំនួយការការិយាល័យលេខាធិការដ្ឋាន ដែលបានសម្រាលកូនកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។