You are currently viewing ជនសង្ស័យចំនួន ១១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួន

ជនសង្ស័យចំនួន ១១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួន

ស្វាយរៀង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយយោងលើពាក្យបណ្ដឹងរបស់ឈ្មោះ ឡុង ហ្គីម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលលេខ០៨ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងថា៖ នៅវេលាម៉ោង ២១ និង៣០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ ហេង,ឈ្មោះ ត្រា, ឈ្មោះ ចិន្ដា ព្រមទាំងបក្ខពួកមួយចំនួន បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន។
ក្រោយពីទទួលពាក្យបណ្ដឹងភ្លាម លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅវេលាម៉ោង ០២ និង១០នាទី ដល់ម៉ោង ១៧ និង០០នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះស្រាវជ្រាវបង្រ្កាបជនសង្ស័យជាមុខសញ្ញាឆក់ចំនួន ១១នាក់ ជាបន្ដបន្ទាប់រួមមាន៖
១. ឈ្មោះ ងិន កុលពិសា ហៅ (ហេង) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
២. ឈ្មោះ យ៉ុន ចិន្ដា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៣. ឈ្មោះ សុខ សំណាង ហៅ (ណាង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៤. ឈ្មោះ វង្ស ហ្វ៊ួ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៥. ឈ្មោះ មៀង សីហា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៦. ឈ្មោះ ឈិន ឌីម៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងបាយ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៧. ឈ្មោះ លាត ឌឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចិន រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៨. ឈ្មោះ ទួច សំណាង ហៅ (ញយ) ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៩. ឈ្មោះ ផេង ទៀងសិរីពង្ស ហៅ (បុង) ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
១០. ឈ្មោះ ម៉េត សិលា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
១១. ឈ្មោះ អ៊ួ ឌីសង ហៅ (រ៉ុង ឌីសង់) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងដកហូតបានវត្ថុតាងមាន៖ ទូរស័ព្ទចំនួន ២៨គ្រឿង, ម៉ូតូចំនួន ០៧គ្រឿង, កាបូប ០១ និងអាយផេត ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។