You are currently viewing កម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់

កម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់

ព្រះសីហនុ : វេលាម៉ោង១១ និង ២៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច
បន្ទប់ជួលលេខ០៤ ក្រុម ០៩ ភូមិ០២ សង្កាត់០៣ ក្រុងខេត្តព្រះសីហនុ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់
១- ឈ្មោះ ស៊ុត ចន្ធូ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ
មានទីលំនៅបន្ទប់ជួលលេខ០៤ ក្រុម ០៩ ភូមិ០២ សង្កាត់០៣ ក្រុងខេត្តព្រះសីហនុ។
២- ឈ្មោះ ស៊ុត សុខា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ក្រឡុកស្រាបាបារាំង
មានទីលំនៅបន្ទប់ជួលលេខ០៤ ក្រុម ១៤ ភូមិ០១ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបានរួមមាន :
១-ម៉ាទឹកកកចំនួន០៣កញ្ចប់ធំ ទម្ងន់ស្មើ 9ក្រាម
២-ម៉ូតូ ០២គ្រឿង
៣-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
៤-ប្រាក់រៀល ៣លានរៀល
៥-ប្រាក់ដុល្លា ៧៣០០ដុល្លា
៦-ខ្សែករ ០៣ខ្សែ ខ្សែដៃ០២ខ្សែ ចិញ្ចៀន០១វង់
ជនសង្ស័យ និងវត្ថុតាង កម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងដើម្បីបន្តរនីតិវិធី។
index

ឆ

ដ

សស