កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងលើកឡើងថា ក្នុងនាមជាកងកម្លាំងប្រតិបត្តិច្បាប់ ត្រូវគោរពនៅបទបញ្ជា យកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈជូនបងប្អូនប្រជាពលរដ្ឋ ពង្រឹងការគ្រប់គ្រង និងក្តាប់ព័ត៌មានដែលមានចេតនាបង្ករអសន្តិសុខ ។ ការលើកឡើងបែបនេះធ្វើឡើងពិធីប្រជុំផ្សព្វផ្សាយផែនការ និងឆ្លងរបាយការណ៍ត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក និងនាយអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕