You are currently viewing អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៩នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រូម និងក្រាមពណ៍សថ្លា ៣៦កញ្ចប់(ប្រភេទម៉ាទឹកកក)។

ពួកគេទាំង ០៩នាក់ នេះមាន៖

១/ ឈ្មោះ គង់ រ៉ានី ភេទស្រី អាយុ ២៣ឆ្នាំ ,២/ ឈ្មោះ ធូ តុង ភេទប្រុស អាយុ ១៨ឆ្នាំ ,៣/ ឈ្មោះ ឡាង សំណាប់ ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមូយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុច លើផ្លូវបេតុង ភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ និងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៤/ ឈ្មោះ ឡេ ឡុងញូ ភេទប្រុស អាយុ ១៤ឆ្នាំ ,៥/ ឈ្មោះ យ៉ វណ្ណធី ភេទប្រុស អាយុ ២១ឆ្នាំ ,៦/ ឈ្មោះ មុំ សុជា ហៅអាម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ,៧/ ឈ្មោះ រ៉ុង ពៅ ហៅហេង ភេទប្រុស អាយុ ២៤ឆ្នាំ ,៨/ ឈ្មើ មុំ ស្រីមុំ ភេទស្រី អាយុ ៣០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លូនបានកាលពីវេលាម៉ោង០៩:៥៤នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុច ផ្ទះគេទុកចោល ម្តុំសហគមន៍ស្មសាន ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៩/ ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧:៤០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុច លើផ្លូវបេតុង និងផ្ទះលេខ៣០ ផ្លូវលំ ភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីធ្វើការសាកសួរ ពួកគេទាំង ០៩នាក់ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែនទើប សមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។