បាត់ដំបង: វេលាម៉ោង១២ និង ៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង បានបង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច
ភូមិអន្លុងវិល ឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកហេងលុយ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបាត់ដំបង។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់
១- ឈ្មោះ គឹម លីភេទ ប្រុស អាយុ៣៥ឆ្នាំ
២- ឈ្មោះ ទិត្យដាឡែន ភេទប្រុស អាយុ២៣ឆ្នាំ
៣- ឈ្មោះ ទិត្យ ប៉ូលីន ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងបីរស់នៅភូមិឃុំខាងលើ ។
+វត្ថុតាងចាប់យកបានរួមមាន :
១-ម៉ាទឹកកកចំនួន០១កញ្ចប់ធំ ទម្ងន់ស្មើ ៧៥.៣៥ក្រាម
២-ជញ្ជីង ០១គ្រឿង
ជនសង្ស័យ និងវត្ថុតាង កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង កំពុងកសាងសំណុំរឿងដើម្បីបន្តរនីតិវិធី។