You are currently viewing លោកអនុសេនីយ៍ឯក រី ដូណា ទទួលអំណោយរបស់មូលនិធិមហាគ្រួសារអាវុធហត្ថ

លោកអនុសេនីយ៍ឯក រី ដូណា ទទួលអំណោយរបស់មូលនិធិមហាគ្រួសារអាវុធហត្ថ

កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ០៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបានពាំនាំនូវការផ្តាំផ្ញើពីលោកឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនលោក អនុសេនីយ៍ឯក រី ដូណា នាយការិយាល័យបុគ្គលិកកងរាជអាវុធហត្ថខេត្តកណ្តាល ដល់មន្ទីពេទ្យលុច។
ថវិកាដែលលោកអនុសេនីយ៍ឯក ទទួលបានចំនួន ១,៥២០,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ ក្រោយពីបានទទួលថវិកា និងសម្ភារ លោកនាយការិយាល័យ រី ដូណា បានគោរពថ្លែងអំណរគុណ និងជូនពរដល់លោកមេបញ្ជាការ ព្រមទាំងក្រុមការងារមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូនមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។