កណ្តាល៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំត្រួតពិនិត្យការងារប្រចាំខែវិច្ឆិកា លើកទិសដៅខែធ្នូ និងឆ្លងរបាយការណ៍ ការងារប្រចាំឆ្នាំ២០១៨ លើកទិសដៅឆ្នាំ២០១៩ ព្រមទាំងផ្សព្វផ្សាយផែនការការងារផ្សេងៗក្នុងខែឆ្នូ ឆ្នាំ២០១៨។ ពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ និង ប្រធានមន្ទីរផងដែរ។