កណ្តាល៖ ព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងស្រុកអង្គស្នួល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាល ជូនដល់គ្រួសារលោកនាយចំណង់ វែន ចន្ថា សមាជិកមូលដ្ឋានស្រុកអង្គស្នួល ដែលគ្រួសារគាត់ទើបសម្រាលកូន ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយទទួលបានថវិកាសរុបចំនួន ១,៧១៥,០០០ រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
គ្រួសារអាវុធហត្ថលោកនាយចំណង់ វែន ចន្ថា បានសំដែងនៅសេចក្តីអំណរគុណ និងជូនពរដល់លោកមេបញ្ជាការ និងក្រុមការងារ មហាគ្រួសារកងរាជអាវុធហត្ថទាំងអស់សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។