You are currently viewing ជនសង្ស័យចំនួន ០៤នាក់ និងថ្នាំញៀនចំនួន ៤០កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាប

ជនសង្ស័យចំនួន ០៤នាក់ និងថ្នាំញៀនចំនួន ៤០កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាប

បាត់ដំបង៖ អនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រេទស អំពីការ បង្ការ បង្រ្កាប សង្រ្គោះ និងការយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជាពិសេស បញ្ហាគ្រឿងញៀនដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាត់ដំបងបានដាក់ចេញនូវផែនការណ៍អនុវត្តការបង្ក្រាបទប់ស្កាត់ រាល់បទល្មើស ជាពិសេស បទល្មើសគ្រឿងញៀន ជាក់ស្តែង កាលពីវេលាម៉ោង ១០:៣០ ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិអូរចា សង្កាត់អូរចារ ក្រុងបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបង្រ្កាប ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះឈុំ ឆេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ
២.ឈ្មោះ នាង ប៊ុនថាន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ
៣.ឈ្មោះ ខ្វាន់ រស្មី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ
៤.ឈ្មោះ ម៉ៅ វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ។
កម្លាំងបានចាប់យកវត្ថុតាងនិងសម្ភាររួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៤០កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង តាមនីតិវិធី ។