You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

រតនគិរីៈ នៅរសៀលថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ ក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានមានប្រសាសន៍ណែនាំបន្ថែម ស្តីពីការពង្រឹងវិន័យលើការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ និងការងារដែលពាក់ព័ន្ធទៅនឹងជំនាញសន្តិសុខសណ្តាប់ធ្នាប់សង្គម ត្រូវខិតខំយកចិត្តផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ និងទុក្ខដាក់ក្តាប់នូវសភាពការណ៍ក្នុងមូលដ្ឋាន ពិសេសការងារជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុផ្សេងៗ មិនថាយប់ឬថ្ងៃ ត្រូវតែយកចិត្តទុក្ខដាក់ដឹកជញ្ជូននូវរាល់មធ្យោបាយគ្រប់ប្រភេទដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់ឱ្យបានទាន់ពេលវេលា។