កណ្តាល៖ ដោយមានការចង្អុលបង្ហាញ និងណែនាំពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកង រាជអាវុហត្ថខេត្តកណ្តាលនៅថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមុខកំពូល ដឹកនាំដោយលោក វរសេនីយ៍ត្រី មាស សក្តិ មេបញ្ជាការ អាវុធហត្ថស្រុក បាននាំយកអំណោយ មួយចំនួនចែកជូនដល់គ្រួសារទីទាល់ក្រដល់លំនៅដ្ឋាន ចំនួន០១គ្រួសារ រស់នៅក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារស្រុកមុខកំពូល ខេត្តកណ្តាល អំណោយរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ មី សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ ។