You are currently viewing ថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទើបឆ្លងទន្លេ

ថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទើបឆ្លងទន្លេ

កណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍សំ តុលាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងស្រុកកោះធំ ស្រុកខ្សាច់កណ្តាល អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខគ្រួសារ លោកនាយចំណង់ ឃួយ លាងហេង សមាជិកមូលដ្ឋានស្រុកអង្គមុខកំពូល ដែលទើបឆ្លងទន្លេដល់លំនៅឋាន ស្ថិតនៅភូមិចុងកោះ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល និងបាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាលចំនួន ១,៤០៥,០០០ រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតប្រគល់ជូនផងដែរ។
គ្រួសារលោកនាយចំណង់ ឃួយ លាងហេង ក្រោយពីបានទទួលថវិកា និងសម្ភាររួច បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកមេបញ្ជាការ និងក្រុមការងារ មហាគ្រួសារកងរាជអាវុធហត្ថទាំងអស់សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។