រតនគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆកា ឆ្នា២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងម៉ូតូ នៅស្រុកអូរជុំ ខេត្តរតនគិរីបណ្តាលឱ្យស្រីម្នាក់ឈ្មោះ មិន អូន អាយុ ៣២ឆ្នាំ របួសធ្ងន់ ។ ក្រោយពីទទួលដំណឹងភ្លាម កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី វ៉ាន ឃាង មេបញ្ជាការស្រុកបានដឹកនាំកម្លាំងជួយសង្រ្គោះជនរងគ្រោះ ដោយដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលាផងដែរ ។