ស្ទឹងត្រែង៖ ថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ អ៊ុន វណ្ណាន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំង នាំយកថវិកាចំនួន ៣០០,០០០រៀល ប្រគល់ជូនលោកស្រីនាយចំណង់ ហាក់ សុជាតា ជំនួយការការិយាល័យផែនការ មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្ត ដែលបានសម្រាលកូនកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៣ និង៣៧នាទីទៀបភ្លឺ នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ទោ អ៊ុន វណ្ណាន អញ្ជើញចុះសុខសួរទុក្ខលោក ស្រីនាយអាវុធហត្ថដែលទើបសម្រាលកូន
- Post author:Sery Vutha
- Post published:December 2, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ